ជើងសារអាកាសចរណ៍ឈានមុខគេរបស់អឺរ៉ុបគឺ AVIAV TM (Cofrance SARL) បង្ហាញនូវផលិតផល​ដ៏ពិសេសមួយគឺ កម្មវិធី AVIA Charter។ កម្មវិធីនេះអាចឱ្យយើងកក់យន្តហោះឯកជននៅពេលណាក៏បានដោយពុំចាំបាច់ជួបជាមួយអ្នកគ្រប់គ្រងឡើយ។

បច្ចុប្បន្ននេះ ការជួលយន្តហោះឯកជនកំពុងមានតម្រូវការនៅក្នុងចំណោមពាណិជ្ជករដែលត្រូវការ​ផាសុកភាព និងសេវាហោះហើរប្រកបដោយគុណភាពខ្ពស់។ កម្មវិធី Avia Charter App មានភាពងាយស្រួលក្នុងការទាញយកពីវេបសាយត៍ AVIA APP ហើយអាចឱ្យគេជ្រើសរើសម៉ូតយន្តហោះ កំណត់​កម្រិតផាសុកភាព និងជ្រើសរើសតម្លៃ។ កម្មវិធីនេះបង្ហាញយន្តហោះឯកជនទាំងអស់ដែលមាននៅលើ​ពិភពលោកដែលមានជារូបភាព និងព័ត៌មានលម្អិតដែលអាចឱ្យគេធ្វើការជ្រើសរើសដោយត្រឹមត្រូវ។

គេអាចជ្រើសរើសពីជម្រើសសមស្របនៅក្នុងចំណោមលក្ខណៈវិនិច្ឆ័យជាច្រើន។ នៅក្នុងកម្មវិធី Avia Charter គេអាចកំណត់ផ្លូវដែលខ្លួនត្រូវការ និងមើលគ្រប់យន្តហោះដែលមានទាំងអស់ និងគោលដៅ​នៃយន្តហោះទាំងនោះ។ ប្រាកដណាស់ថា គេនឹងមិនច្រឡំធ្វើការជ្រើសរើសយន្តហោះដែលថ្លៃជាងមុន ឬឡើងជិះយន្តហោះដែលមិនសូវមានផាសុកភាពឡើយ។

ម៉ូដែលទំនើបថ្មីចុងក្រោយនៃក្រុមហ៊ុនផលិតយន្តហោះឈានមុខគេរបស់ពិភពលោកដែលផ្ដល់ជូនរួមមាន៖ Bombardier, Embraer, Sukhoi Superjet, Pilatus, Fokker, Saab, Cessna, Dassault Aviation, Gulfstream, Beechcraft និងម៉ូដែលផ្សេងៗជាច្រើនទៀត។ គ្រាន់តែចុចប៊ូតុងមួយគ្លីក គេអាចចូលរ និង​ធ្វើការប្រៀបធៀបលក្ខណៈបច្ចេកទេស និងសណ្ឋាននៃយន្តហោះនីមួយៗ។

ប្រសិនបើអ្នកមានសំណួរ សួមទំនាក់ទំនងមកអ្នកជំនាញ AVIAV TM!

ប្រសិនបើមិនអាចជ្រើសរើសនៅក្នុងចំណោមជម្រើសដែលមាន សូមទាក់ទងទៅអ្នកគ្រប់គ្រង AVIAV TM (Cofrance SARL) ដោយផ្ទាល់តាមរយៈទូរសព្ទ ឬដោយប្រើប្រាស់វេបសាយត៍។ អ្នកជំនាញរបស់​យើងនឹងផ្ដល់ការប្រឹក្សាល្អៗ និងណែនាំនូវយន្តហោះពាណិជ្ជកម្មដែលស្របតាមតម្រូវការរបស់អ្នក។

កម្មវិធីសម្រាប់ជួលយន្តហោះឯកជន និងអ្នកបើកបររបស់យើងមានការសន្ទនាតាមអនឡាញដែល​អ្នកអាចសួរសំណួរ និងទទួលបានព័ត៌មានលម្អិតពីអ្នកឯកទេសមុនពេលកក់សំបុត្រយន្តហោះ។ អ្នកគ្រប់គ្រង AVIAV TM (Cofrance SARL) អាចផ្ដល់ព័ត៌មានជូនអ្នក 24 ម៉ោងក្នុងមួយថ្ងៃ និង 7 ថ្ងៃ​ក្នុងមួយសប្ដាហ៍​ដើម្បីបំពេញតាមតម្រូវការរបស់អតិថិជន។

ប្រសិនបើចាំបាច់ ក្រៅពីការកក់សំបុត្រយន្តហោះ គេអាចកុម៉្មង់រថយន្តដឹកជញ្ជូនទៅអាកាសយានដ្ឋាន ស្នើសុំទិដ្ឋាការ កក់មគ្គុទេសន៍ ឬ​អ្នកទទួលនៅអាកាសយានដ្ឋាន កក់សណ្ឋាគារ និងកុម្ម៉ង់អាហារថ្ងៃ​ត្រង់នៅលើយន្តហោះពីភោជនីយដ្ឋានដែលអ្នកចូលចិត្ត។ AVIAV TM (Cofrance SARL) នឹងផ្ដល់នូវ​ជំនួយ និងសេវាធ្វើដំណើរជាច្រើន។

ការជួល AVIA៖ ងាយស្រួល ផ្ដល់នូវទំនុកចិត្ត និងមានការរៀបចំយ៉ាងល្អឥតខ្ចោះ!

សូមទាញយកកម្មវិធី AVIA APP ពីវេបសាយត៍ AVIA APP និងកក់យន្តហោះឯកជនពីគ្រប់ទីកន្លែង គ្រប់ពេលវេលា។ ជាការប្រសើរបំផុតដែលត្រូវធ្វើការកុម៉្មង់ទុកជាមុន។ ទោះជាយ៉ាងនេះក្ដី នៅក្នុង​ករណីបន្ទាន់ អតិថិជននៅតែអាចធ្វើការកក់រយៈពេលបីម៉ោងមុនពេលឡើងយន្តហោះ។

គេអាចកុម៉្មង់យន្តហោះពាណិជ្ជកម្ម ឆ្ពោះទៅគោលដៅណាមួយដោយជើងហោះហើរផ្ទាល់។ ការជួល​យន្តហោះ AVIA ផ្ដល់នូវជម្រើសសន្សំសំចៃនៅក្នុងជើងហោះហើរភ្ជាប់ផងដែរ។ នៅក្នុងករណីមួយ​ចំនួន ជម្រើសដែលអតិថិជននឹងជ្រើសរើសគឺពុំមានផ្ដល់ជូនឡើយ។ ឧទាហរណ៍ នៅពេលពុំមាន​អាកាសយានដ្ឋានអន្តរជាតិនៅក្នុងទីតាំងគោលដៅ។ ការទិញសេវាអាកាសចរណ៍​តម្រូវឱ្យមានការ​បញ្ជាក់អំពីចំណុចចេញដំណើរ និងចំណុចគោលដៅ ចំនួនអ្នកដំណើរ ព្រមទាំងកាលបរិច្ឆេទឱ្យបាន​ច្បាស់លាស់។ ប្រសិនបើចាំបាច់ គេអាចដាក់បញ្ចូលទម្ងន់ប៉ាន់ស្មាននៃឥវ៉ាន់ ព្រមទាំងកាបូបដាក់ឥវ៉ាន់​ផងដែរ។ ប្រព័ន្ធសម្រិតសម្រាំងដ៏ងាយស្រួលនឹងជួយឱ្យអ្នកអាចជ្រើសរើសជម្រើសដែលចង់បាន​ដោយផ្អែកលើលក្ខណៈវិនិច្ឆ័យផ្សេងៗ។

ការជួលយន្តហោះឯកជនបង្ហាញអំពីផាសុកភាព និងសេវាកម្រិតខ្ពស់។ ទោះជាយ៉ាងនេះក្ដី ប្រសិនបើ​អ្នកចង់សន្សំសំចៃប្រាក់ ឬក៏ចង់ស្វែងរកជម្រើសដ៏ល្អប្រណីត សូមទាក់ទងមកអ្នកគ្រប់គ្រង​របស់ AVIAV TM (Cofrance SARL) ឥលូវនេះ។ អតិថិជនមិនចាំបាច់ចុះកិច្ចព្រមព្រៀងឡើយ។ទោះជា​យ៉ាងនេះក្ដី ការស្នើសុំជំនួយពីអ្នកជំនាញអាចសន្សំសំចៃពេលវេលាដែលអតិថិជនអាចនឹងត្រូវ​ចំណាយ​ទៅលើការស្វែងរក។

ការជួលយន្តហោះ AVIA កម្មវិធីអនឡាញសម្រាប់ជួលយន្តហោះឯកជន និងអ្នកបើកបរ គឺជាសេវា​ដ៏ទំនើបដែលអាចឱ្យអតិថិជនធ្វើការកក់យន្តហោះដែលខ្លួនពេញចិត្តតាមអនឡាញ។ ការប្រើប្រាស់​កម្មវិធីនេះមានភាពងាយស្រួល ផ្ដល់នូវទំនុកចិត្ត និងមានការរៀបចំយ៉ាងល្អឥតខ្ចោះ ហើយមានអ្នក​ជំនាញចាំផ្ដល់ការប្រឹក្សាគ្រប់ពេលវេលា។ អាកាសចរណ៍ពាណិជ្ជកម្មមានភាពល្អប្រសើរជាងមុន​ជា​លំដាប់។ ដោយហេតុនេះ AVIVA TM (Cofrance SARL) នៅតែយកចិត្តទុកដាក់ក្នុងការផ្ដល់ជូន​អតិថិជន​នូវគុណភាពសេវាដ៏ល្អបំផុត។