Топ-100

រឿងពិតគួរឱ្យតក់ស្លុតមួយចំនួនអំពីការហោះហើរ និងយន្តហោះដែលអ្នកប្រហែលជាមិនធ្លាប់បានដឹង

រឿងពិតគួរឱ្យតក់ស្លុតមួយចំនួនអំពីការហោះហើរ និងយន្តហោះដែលអ្នកប្រហែលជាមិនធ្លាប់បានដឹង

Поистине странные факты, которых вы не знали об авиаперелетах

ប្រសិនបើអ្នកភ័យខ្លាចក្នុងការជិះយន្តហោះ ត្រូវមានការប្រុងប្រយ័ត្ន។ រឿងពិតមួយចំនួនទាំងនេះរួមមាន អារម្មណ៍នៅពេលរងការវាយប្រហារពីរន្ទះ និងសាច់រឿងអំពីសាកសពជិះយន្តហោះ។​ ខាងក្រោមគឺជារឿងពិតទាំង 18 ដែលអាចធ្វើឱ្យមនុស្សមួយចំនួនចង់ប្ដូរសំបុត្រយន្តហោះរបស់ខ្លួនយកលុយវិញ ហើយចង់ជិះយន្តហោះផ្សេង។ សំណាងល្អ ការជិះយន្តហោះ ជាពិសេសយន្តហោះឯកជន គឺជារបៀប​ធ្វើដំណើរដែលមានសុវត្ថិភាពជាងគេ។ នៅពេលគេនិយាយបញ្ឆិតបញ្ឆៀងអំពីបញ្ហាសុវត្ថិភាព យើងគ្រាន់តែចង់ដោះស្រាយបញ្ហារបស់ពួកគេប៉ុណ្ណោះ …

1. អាកាសយានិកភាគច្រើនធ្លាប់ជួបប្រទះហេតុការណ៍រន្ទះបាញ់ពេលកំពុងហោះហើរ។

អាកាសយានិកនិយាយថា ខ្ញុំធ្លាប់ត្រូវរន្ទះបាញ់ចំនួនពីរដង។ ការពិត ហេតុការណ៍រន្ទះបាញ់ច្រើនមិនមែនជារឿងចម្លែកឡើយ ហើយមូលហេតុនោះគឺថា តួយន្តហោះត្រូវបានរចនាឡើងដើម្បីទាក់ទាញរន្ទះ។ ប្រសិនបើអ្នកធ្លាប់ជិះយន្តហោះ ហើយធ្លាប់ត្រូវរន្ទះបាញ់ អ្នកគួរតែធ្លាប់ឮស្នូរខ្លាំង បន្ទាប់មកមាន​ពន្លឹជះ រួចក៏បាត់ទៅវិញ។ ត្រូវចាំថា រន្ទះមិនអាចធ្វើឱ្យយន្តហោះធ្លាក់ឡើយ។

2. ការដឹកសាកសព និងសរីរាង្គមនុស្សគឺតែងតែកើតឡើងជាធម្មតាសម្រាប់យន្តហោះស៊ីវិល.

នៅលើ Reddit អាកាសយានិកម្នាក់បានសរសេរថា

ទំនិញដឹកតាមផ្លូវអាការជាដំបូងចាត់ចែងដោយជើងហោះហើយពាណិជ្ជកម្ម។ ដូច្នេះ នៅក្នុងចំណោម​ទំនិញគឺមានដាក់សញ្ញា HR មួយ ឬច្រើន ដែលមានន័យថា “អដ្ឋិធាតមនុស្ស”។ ការពិតមនុស្សបាន​ស្លាប់នៅឆ្ងាយពីកន្លែងដែលគាត់ត្រូវបញ្ចុះ។ ដូច្នេះ ត្រូវចាំថា ប្រសិនបើអ្នកស្រាប់តែស្លាប់នៅពេល​កំពុងធ្វើដំណើរទៅបរទេស អ្នកនឹងទៅដល់ចំណុចគោលដៅចុងក្រោយរបស់អ្នក។ ស្របពេលនោះ សាកសពរបស់អ្នកនឹងត្រូវទម្លាក់ទៅក្នុងប្រអប់ឈើដើម្បីធ្វើដំណើរដ៏ឆ្ងាយត្រឡប់ទៅផ្ទះវិញ។ ជារឿង​សោកស្ដាយសម្រាប់ការស្លាប់ ប៉ុន្តែគេត្រូវសារភាពថា គ្មានអ្នកដំណើរណាម្នាក់នឹងបានឃើញសាកសពគ្មានជីវិតរបស់អ្នកគើយ ដូច្នេះជាការល្អបំផុតដែលបានដាក់ក្នុងប្រអប់។

ដូច្នេះ នៅពេលជិះយន្តហោះលើកក្រោយ ប្រសិនបើអ្នកស្ដាប់ឮ ឬឃើញសញ្ញា “HR” នៅលើយន្តហោះ Delta គឺមិនមែនសំដៅលើធនធានមនុស្សឡើយ។ ក្នុងករណីនេះ គឺមានន័យថា មានមនុស្សស្លាប់នៅក្នុងកន្លែងដាក់ទំនិញ។ ត្រូវសន្យាថាកុំប្រាប់អ្នកផ្សេង។ សូមទុកឱ្យពួកគេសប្បាយចិត្តក្នុងការជិះយន្តហោះទៅចុះ។

Поистине странные факты, которых вы не знали об авиаперелетах

ប្រសិនបើអ្នកមិនអាចតាំងចិត្តថានឹងជិះហោះជាមួយមនុស្សស្លាប់ នោះអ្នកប្រហែលជាត្រូវកក់សំបុត្រ​យន្តហោះជាមួយក្រុមហ៊ុនផ្សេងៗ ដូចជា EasyJet ជាដើម។ ប្រាកដណាស់ថា មិនដែលមានទម្ងន់​ចម្លែកជិះនៅកន្លែងដាក់ទំនិញឡើយ។ ទោះជាយ៉ាងនេះក្ដី ពេលខ្លះមនុស្សស្លាប់ពេលកំពុងជិះយន្តហោះ។ ប្រសិនបើរឿងនេះធ្វើឱ្យចម្លែកចិត្ត អ្នកអាចទូរសព្ទដើម្បីសាកសួរថាតើក្រុមហ៊ុនអាកាសចរណ៍​ធ្វើដូចម្ដេចចំពោះករណីទាំងនេះ។

3. អាកាសយានិកគឺជាមនុស្ស ដូច្នេះពួកគាត់ក៏ចេះអស់កម្លាំង។ នៅពេលពួកគាត់ហេវហត់ ពេលខ្លះគាត់គេងលក់នៅក្នុងកាប៊ីន។

យោងតាមការអង្កេតដែលធ្វើឡើងដោយសហជីពអាកាសយានិក UK ដែលជាសមាគមហោះហើរអង់គ្លេស អាកាសយានិកចំនួនពាក់កណ្ដាល ប្រហែល 56% បានសារភាពថា ពួកគាត់​ដេក​លក់នៅក្នុងកាប៊ីនយន្តហោះ។ ជាងនេះទៅទៀត អ្នកឆ្លើយសំណួរជិតមួយភាគបី ប្រហែល 29% និយាយថា ពេលគាត់ភ្ញាក់ឡើងក៏ឃើញអាកាសយានិកផ្សេងដេកលក់ដែរ។ គេអាចឆ្ងល់ថា នៅពេលនោះតើនរណាជាអ្នកបើកយន្តហោះ។

4. Rolls Royce ធ្វើតេស្តម៉ាស៊ីនយន្តហោះដោយបាញ់កូនមាន់ងាប់

ពួកគេបាញ់បក្សីពីកាំភ្លើងធំនៅក្នុងល្បឿនរហូតដលដ់ 299 គីឡូម៉ែត្រក្នុងមួយម៉ោង។ សូមកុំចាត់ទុក​រឿងតូចតាចនេះជារឿងធំដុំ។ សូមគិតថាដូចជាកំពុងលេងហ្គេម Angry Birds

 Поистине странные факты, которых вы не знали об авиаперелетах

5. សន្តិសុខអាកាសចរណ៍នឹងមិនជួយនាវិកក្នុងការដោះស្រាយជាមួយអ្នកដំណើរស្រវឹងឡើយ

ប្រសិនបើអ្នកធ្លាប់ជិះយន្តហោះញឹកញាប់ អ្នកប្រហែលជាជួបប្រទះអ្នកដំណើរស្រវឹងម្នាក់ ឬច្រើននាក់​ដែលបង្កសំឡេងថ្លង់នៅលើយន្តហោះ។ គួរឱ្យសោកស្ដាយ បញ្ហានេះកើតឡើងជាញឹកញាប់។ ជារឿង គួរឱ្យហួសចិត្ត មានសាធារណៈជនតិចណាស់ដែលបានដឹងថា ភេវរជនផឹកស្រាឱ្យស្រវឹងដើម្បីចង់​ដឹងថាមួយណាសន្តិសុខបង្កប់ខ្លួន។ ទោះជាយ៉ាង​នេះក្ដី ប្រសិនបើអ្នកខ្លាចជួបហេតុការណ៍ប្លន់​យន្តហោះ អ្នកគួរតែជួលយន្តហោះឯកជន។arter a private jet

6. គេតែងតែដាក់ពូថៅនៅលើយន្តហោះ

លក្ខខណ្ឌសុវត្ថិភាពយន្តហោះគឺតម្រូវឱ្យមានពូថៅនៅលើយន្តហោះ។ គេមិនធ្លាប់ដឹងថា ពូថៅគេត្រូវការនៅពេលចង់បើកបង្អួចនៅពេលមានអគ្គិភ័យកើតឡើង។ អាកាសយានិករបស់ Germanwings’ Patrick Zondenheimer ធ្លាប់ប្រើពូថៅដើម្បីគាស់ចូលទៅក្នុងកាប៊ីន។ សហអាកាសយានិករបស់គាត់គឺ Andreas Lubitz ធ្លាប់ចាក់សោខ្លួនឯង ហើយគាត់កាច់ចង្កូតយន្តហោះបុកថ្មរឹងៗនៅក្នុង French Alps។

7. កាសត្រចៀកនៅលើយន្តហោះត្រូវបានប្រើប្រាស់ឡើងវិញ

បុគ្គលិកអាកាសចរណ៍សុំមិនបញ្ចេញឈ្មោះម្នាក់និយាយថា នៅពេលកាសត្រចៀកត្រូវបានចែកទៅឱ្យអ្នកធ្វើដំណើរផ្លូវឆ្ងាយ ទោះបីបានបិទជិតនៅក្នុងស្រោមផ្លាស្ទីក ប៉ុន្តែកាសទាំងនោះត្រូវបានប្រើប្រាស់​ឡើងវិញទេ។​ សូមបញ្ជាក់ថា នៅបន្ទាប់ពីជើងហោះហើយនីមួយៗ កាសទាំងនោះត្រូវបានលាង​សម្អាត និងដាក់ក្នុងស្រោមសាជាថ្មី។ ទោះជាយ៉ាងនេះក្ដី យើងធានាថា នេះមិនមែនជារបស់ដែល​
គួរឱ្យខ្ពើមតែមួយមុខដែលគេអាចជូបប្រទះនៅក្នុងកាប៊ីនយន្តហោះឡើយ។
ជាទូទៅមានតែយន្តហោះ​ឯកជនប៉ុណ្ណោះ ដែលអ្នកដំណើរអាចទទួលបានកាសត្រចៀកថ្មីៗ។

8. មានមូលហេតុមួយដែលធ្វើឱ្យអំពូលកាប៊ីនទាំងនោះត្រូវបានបន្ថយពន្លឺនៅពេលចុះចត

អាកាសយានិក Tim Morgan សរសេរនៅលើ Quora ថា នៅពេលយន្តហោះចុះចតនៅពេលយប់ អំពូលកាប៊ីនត្រូវបានបន្ថយពន្លឺក្រែងលោអ្នកដំណើរត្រូវការជម្លៀសចេញបន្ទាប់ពី
ចុះចត។ មនុស្សត្រូវការពេលវេលាដើម្បីឱ្យភ្នែករបស់ខ្លួនស៊ាំ និងសម្របទៅនឹងកន្លែងងងឹត។  ជាងនេះទៅទៀត​ អ្នកអាចមើលឃើញច្បាស់ទៅខាងក្រៅយន្តហោះផងដែរ។

Поистине странные факты, которых вы не знали об авиаперелетах

9. សិទ្ធិរបស់អាកាសយានិក

អាកាសយានិកមានសិទ្ធិស្របច្បាប់នៅក្នុងចាប់ខ្លួនមនុស្ស ចេញការផាកពិន័យ និងហើយអាច​ធ្វើជាសាក្សីចំពោះការធ្វើបណ្ដាំបណ្ដាំ និងមតកសាសន៍ផងដែរ។

10. ជៀសវាងមិនផឹកកាហ្វេ

អ្នកប្រើប្រាស់ម្នាក់សរសេរនៅលើ Reddit ថា៖

កាហ្វេជារបស់គួរឱ្យខ្ពើមណាស់ដោយសារគ្មានអ្នកលាងសម្អាតធុងដែលយកចេញរាល់ព្រឹកឡើយ។ អ្នកបម្រើលើយន្តហោះមិនខ្វល់អំពីរឿងលាងសម្អាតធុងនោះឡើយដោយសារជាការងារទទួលបានប្រាក់ខែតិច។ នៅពេលខ្ញុំធ្វើការនៅក្នុងវិស័យអាកាសចរណ៍ ខ្ញុំមិនបានលាងធុងទាំងនោះឡើយ។ ជាងនេះទៅទៀត យើងពុំទទួលបានសម្ភារៈត្រឹមត្រូវដើម្បីលាងសម្អាត​ធុងនៅកន្លែងទីមួយឡើយ។ ភាគច្រើន យើងគ្រាន់តែលាងក្រឡុកបន្តិចរួចក៏ដាក់កាហ្វេ
ចូលវិញ។

11. ខ្យល់កួចខ្លាំងនៅពេលរសៀល

ខាងក្រោមគឺជាសារដែលបានផ្សព្វផ្សាយនៅក្នុងទស្សនាវដ្ដី Reader’s Digest

ប្រសិនបើអ្នកខ្លាចក្នុងការជិះយន្តហោះ ទោះបីអ្នកប្រើប្រាស់យន្តហោះឯកជន ឬយន្តហោះពាណិជ្ជកម្ម ត្រូវកក់ជើងហោះហើរនៅពេលព្រឹក។ ដោយសារដីក្ដៅនៅខាងក្រោម ខ្យល់ក្ដៅហោះឡើងលើហើយបុកទៅនឹងបាតយន្តហោះ។ ជាងនេះទៅទៀត ភាគច្រើនខ្យល់ព្យុះកើតឡើងនៅពេលរសៀល។

អ្នកបម្រើលើយន្តហោះពាណិជ្ជកម្មយកកាហ្វេឱ្យអ្នកដំណើរ [/ចំណងជើង]

 

12. ការទៅដល់ទាន់ម៉ោងសំខាន់ជាងការណ៍ដែលអ្នកដំណើរឡើងជិះយន្តហោះទាន់ពេលវេលា

អាកាសយានិកនិយាយថា

ក្រសួងដឹកជញ្ជូនអាមេរិកកំណត់ថា ភាពទាន់ម៉ោងគឺជាចំណុចអាទិភាពសំខាន់ ដោយសារខ្លួនបានចេញក្រឹត្យណែនាំថា អាកាសយានិកមិនអាចពន្យារពេលហោះហើរឡើង ប្រសិនបើអ្នកដំណើរចំនួន 20% មានភាពយឺតយ៉ាងដោយសារតែការយឺតយ៉ាវរបស់ជើងហោះហើរតភ្ជាប់។

13. អាកាសយានិកមិនត្រូវបានអនុញ្ញាតឱ្យទទួលទានអាហារដដែលៗឡើយ

សហអាកាសយានិកទាំងយន្តហោះពាណិជ្ជកម្ម និងយន្តហោះផ្ទាល់ខ្លួនត្រូវបានផ្ដល់មុខអាហារខុសៗគ្នា ហើយមិនទទួលអាហារដដែលៗឡើយ ដោយសារអាចធ្វើឱ្យពុលអាហារ។ កិច្ចការនេះអាចមានភាពស្មុគស្មាញប្រសិនបើអាកាសយានិកជាអ្នកតមសាច់។ ជាងនេះទៅទៀត អាកាសយានិក និងសហអាកាសយានិកមិនត្រូវបានអនុញ្ញាតឱ្យចែកអាហារឱ្យគ្នាទៅវិញទៅមកឡើយ។

Поистине странные факты, которых вы не знали об авиаперелетах

14. បន្ទប់ទឹកអាចនឹងត្រូវដោះសោពីខាងក្រៅ

នៅក្នុងបន្ទប់ទឹក មានគន្លឹះតូចមួយលាក់នៅក្នុងខាងក្នុងសញ្ញាបន្ទប់ទឹក។ ប្រសិនបើគេរុញគន្លឹះនោះ ទ្វារនឹងបើក។ ត្រូវចាំថានៅពេលអ្នកស្ថិតក្នុងបន្ទប់ទឹក អាចមានអ្នកនិយាយថា Peekaboo! ខ្ញុំឃើញអ្នក!

Поистине странные факты, которых вы не знали об авиаперелетах

15. យន្តហោះត្រូវបានចោរប្លន់កាលពីឆ្នាំ2003 … ហើយមិនទាន់រកឃើញនៅឡើយទេ

កាលពីថ្ងៃទី25 ខែឧសភា ឆ្នាំ2003  យន្តហោះប៊ូអ៊ីង 727 ត្រូវបានប្លន់ដោយជាងមេកានិកពីរនាក់។ FBI និង CIA បានចាប់ផ្ដើមការស៊ើបអង្កេតជាអន្តរជាតិ។ ទោះជាយ៉ាងនេះក្ដី ទាំងយន្តហោះ អ្នកចោរប្លន់​មិនត្រូវបានរកឃើញឡើយ។ យន្តហោះប៊ូអ៊ីង 727 ដែលធ្វើឡើងសម្រាប់សេវាដឹកទំនិញ និង​ដឹកប្រេង​ម៉ាស៊ូត ហាក់ដូចជាត្រូវបាត់ខ្លួន​ទៅក្នុងអាកាស ហើយមិនទាន់រកឃើញនៅឡើយទេ។

16. ព្រះអង្គម្ចាស់ Charles និង William មិនត្រូវបានអនុញ្ញាតឱ្យជិះយន្តហោះតែមួយឡើយ

ទៅតាមសំណើរបស់ម្ចាស់ក្សត្រីអង់គ្លេស បុត្រា និងព្រះព្រះរាជនត្ដារបស់ទ្រង់ គឺព្រះអង្គម្ចាស់ Charles និង William មិនត្រូវបានអនុញ្ញាតឱ្យធ្វើដំណើរតាមយន្តហោះតែមួយឡើយ ឬជិះយន្តហោះតែមួយ
ឡើយ។ យើងអាចយល់បានថា ប្រសិនបើយន្តហោះធ្លាក់ ម្ចាស់ក្សត្រីនឹងមិនបាត់បង់ទាយាទស្នងព្រះរាជបល្ល័ង្គទាំងអស់ឡើយ។

Поистине странные факты, которых вы не знали об авиаперелетах

17. ការធ្វើដំណើរតាមផ្លូវអាកាសត្រូវបានចាត់ទុកជាមធ្យោបាយធ្វើដំណើរដែលមានសុវត្ថិភាពបំផុតលំដាប់ទីពីរ

អ្នកប្រហែលជាមិនធ្លាប់ដឹងទេថា មធ្យោបាយធ្វើដំណើរដែលត្រូវបានចាត់ទុកថាមានសុវត្ថិភាពជាងយន្តហោះគឺជណ្ដើរយន្ត។

18. ជើងហោះហើរពាណិជ្ជកម្មខ្លីជាងគេនៅក្នុងពិភពលោកគឺការហោះហើររវាងកោះ Orkney Islands ចំនួនពីរនៅក្នុងប្រជុំកោះស្កុតឡែនគឺ Westray និង Papa Westray។

ជើងហោះហើរនេះមានរយៈពេលត្រឹមតែមួយ ឬពីរនាទី ហើយត្រូវបានចាត់ទុកថាជាជើងហោះហើរ​អ្នកដំណើរដែលមានការកំណត់ពេលវេលាខ្លីជាងគេបំផុតលើពិភពលោក។ ចម្ងាយរវាងកោះទាំងពីរគឺខ្លីជាងផ្លូវរត់របស់អាកាសយានដ្ឋាន Edinburgh Airport ទៅទៀត។ ទោះបីយ៉ាងណា អ្នកត្រូវដឹងជាមុនថា តម្លៃសំបុត្រជិះទៅមកសម្រាប់ជើងហោះហើរនេះគឺ 63 ដុល្លារ។

Olga Shoshina

វិស្សមកាលដ៏ពិសេសនៅលើឋាសួគ៌ត្រូពិច [/ចំណងជើង]