AVIAV TM – the France Based company

ព័ត៌មានអំពី Cofrance SARL (AVIAV TM)

ដោយបានបង្កើតឡើងនៅទីក្រុង Nice ប្រទេសបារាំងកាលពីជាងដប់ឆ្នាំមុន បច្ចុប្បន្ននេះ ជើងសារ​អាកាសចរណ៍ Cofrance​ មានការិយាល័យតំណាង និងដំណើការអាជីវកម្មនៅក្នុងប្រទេសចំនួន 117។

ផ្នែកឯកទេសសំខាន់៖ វិស័យធុរកិច្ច អាកាសចរណ៍វេជ្ជសាស្រ្ត និងទំនិញ ជាពិសេសគឺសេវាដូចខាងក្រោម៖

 • ជួលយន្តហោះ និងឧត្ថម្ភចក្រ។
 • លក់យន្តហោះ ថែទាំ និងផលិតទៅតាមតម្រូវការ
 • កិច្ចព្រមព្រៀងពាណិជ្ជកម្ម (ការគាំទ្រ និងការថែទាំងយន្តហោះ និងឧត្ថម្ភចក្រ)
 • ធានារ៉ាប់រងយានអវកាស និងយន្តហោះ
 • ជំនួយផ្នែកច្បាប់ (ការដោះស្រាយវិវាទធំៗពាក់ព័ន្ធនឹងអាកាសយានដ្ឋាន និងក្រុមហ៊ុនអាកាសចរណ៍)
 • ពិគ្រោះយោបល់ឯកទេសអំពីបញ្ហាផ្សេងៗពាក់ព័ន្ធនឹងអាកាសចរណ៍។

 

 

ដោយមានប្រតិបត្តិការនៅក្នុងទ្វីបទាំងប្រាំ ជើងសារ​អាកាសចរណ៍ Cofrance គឺជាតួអង្គនៅក្នុងទីផ្សារដំធំមួយ​ដែលបានកសាងបណ្ដាញកិច្ចសហប្រតិបត្តិការជាមួយនឹងសាជីវកម្មយន្តហោះ អាកាសយានដ្ឋាន​ និង​ក្រុមហ៊ុនអាកាសចរណ៍ឈានមុខគេនៅលើសកល​លោក ដោយមានយន្តហោះចំនួនជាង 100,000 គ្រឿង​ ដោយផ្ដល់នូវសេវាជើងហោះហើរអាជីវកម្ម វេជ្ជសាស្រ្ត និងដឹកទំនិញ​សម្រាប់​អតិថិជនជាឯកជន និង​អង្គភាព​ផ្សេងៗ។

លោក Vitaly Arkhangelsky ដែលជាស្ថាបនិក និងអគ្គនាយករបស់ Cofrance មានបទពិសោធន៍ផ្នែក​ធុរកិច្ច​អាកាសចរណ៍អស់រយៈពេលម្ភៃឆ្នាំកន្លងមកហើយ។ នៅក្នុងរយៈពេលនេះ ក្រុមហ៊ុនរបស់គាត់ទទួលបាន​បទពិសោធន៍ជាច្រើនផ្នែកប្រតិបត្តិការអាកាសចរណ៍ និងអាកាសយានដ្ឋាននៅក្នុងតំបន់អឺរ៉ុប ប្រទេសរុស្ស៊ី និង​ទីកន្លែងផ្សេងៗទៀតនៅក្នុងពិភពលោក។ បច្ចុប្បន្ន ក្រុមហ៊ុនមានទីស្នាក់នៅក្នុងទីក្រុង Nice ក្បែរសណ្ឋាគារ​ Negresco Hotel ដ៏ល្បីល្បាញ។

ដោយមានលិខិតបញ្ជាក់ទទួលស្គាល់ ISO 9000 សេវាធានារ៉ាប់រង និងឥណទានរបស់ក្រុមហ៊ុនស្ថិតនៅក្រោម​បទប្បញ្ញត្តិនៃបញ្ជីជើងសារធានារ៉ាប់រង​ ORIAS Insurance Brokers Registry (លេខ 14005763) នៅក្នុង​ប្រទេសបារាំង ហើយប្រតិបត្តិការរបស់ក្រុមហ៊ុនគឺស្របទៅតាមគោលការណ៍គ្រប់គ្រងគុណភាពសរុប (TQM)។​

Cofrance គឺជាសមាជីកនៃសមាគមអាកាសចរណ៍ដែលមានការទទួលស្គាល់ទូទាំងពិភពលោកដូចខាងក្រោម៖

 • សមាគមអាកាសចរណ៍ធុរកិច្ចអឺរ៉ុប (EBAA)
 • សមាគមអាកាសចរណ៍ធុរកិច្ចអឺរ៉ុប ប្រទេសបារាំង (EBAA-FR)
 • សមាគមជាតិអាកាសចរណ៍ធុរកិច្ច (NBAA)

 

កម្រិតគុណភាពសេវា និងបទដ្ឋានសុវត្ថិភាពរបស់ក្រុមហ៊ុនឆ្លងកាត់ការត្រួតពិនិត្យ និងបញ្ជាក់ដោយអង្គការ​អាជីពអន្តរជាតិឈានមុខដូចខាងក្រោម៖

 • Wyvern Ltd. (ក្រុមហ៊ុនឯកទេសសុវត្ថិភាពការហោះហើរ)
 • ARGUS International (ក្រុមហ៊ុនសវនកម្មពហុជាតិ និងពហុកម្រិត)។

 

ដោយមានការចូលរួមឈានមុខគេនៅក្នុងកម្មវិធីបង្ហាញធំៗអំពីវិស័យអាកាសចរណ៍អស់រយៈពេលប្រាំពីរឆ្នាំ​កន្លងមកនេះ Cofrance អាចឆ្លើយតបបានយ៉ាងរលូនទៅនឹងតម្រូវការ និងលក្ខខណ្ឌអន្តរជាតិដោយគោរព​តាមគោលនយោបាយ AML នៃការដាក់ពង្រាយនីតិវិធី KYC ទំនើប។

 

គម្រោងធំៗរបស់ក្រុមហ៊ុនត្រូវបានបិទតាមរយៈការអនុវត្តច្បាប់ឈានមុខគេនៅក្នុងទីក្រុងឡុងដ៍ ទីក្រុងប៉ារីស ទីក្រុងតូក្យូ និងទីក្រុងវ៉ាស៊ីងតោន ដោយមានមូលនិធិអតិថិជនត្រូវវបានដាក់តម្កល់នៅក្នុងគណនីអតិថិជន​ពិសេស​នៅធនាគារ CIC Bank ក្នុងប្រទេសបារាំង និងសកម្មភាពគណនេយ្យទាំងអស់ដែលធ្វើឡើងដោយ CERES ប្រទេសបារាំង ដែលការពារដោយទឹកប្រាក់ 20 លានដុល្លារអាមេរិកដែលអាចធានារ៉ាប់រងជាសំណង​វិជ្ជាជីវៈ។

ដោយផ្ដល់នូវជំនួយក្នុងការជួលអាកាសចរណ៍កញ្ចប់ពេញលេញសម្រាប់ប្រតិបត្តិការដែលខ្លួនចូលរួម Cofrance មានកិច្ចសហការជាមួយស្ថាប័នអេឡិចត្រូនិកទំនើបដែលគាំទ្រដល់សេវាអតិថិជនដាច់ស្រយ៉ាលនៅក្នុង​កម្រិតសន្តិសុខខ្ពស់បំផុត ជាមួយនឹងឯកទេសលំដាប់ពិភពលោកជូនអតិថិជននៅគ្រប់ពេលវេលាទាំងអស់។

Cofrance SARL (AVIAV TM) ជាដៃគូដ៏ល្អរបស់អ្នកផ្នែកអាកាសចរណ៍ធុរកិច្ច។

AVIAV TM – the France Based company